បច្ចុប្បន្នភាពនៃព័ត៌មាន

១. កម្ពុជានឹងឈរឈ្មោះជាបេក្ខជនសម្រាប់ដំណែងជាសមាជិកមិនអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ នាឆ្នាំ ២០១២ ខាងមុខនេះ។

២. កិច្ចប្រជុំគណៈកម្មាធិការបេតិកភ័ណ្ឌពិភពលោក (WHC) នៅទីក្រុងប៉ារីស ប្រទេសបារាំង ប្រព្រឹត្តទៅពីថ្ងៃទី១៩ ដល់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១១៖ របៀបវារៈនៃការពិភាក្សាលើផែនការអភិវឌ្ឍន៍ និងអភិរក្សតំបន់ប្រាសាទព្រះវិហារ ស្ថិតនៅក្នុង របៀបវារៈទី២៦ ក្នុងចំណោមរបៀបវារៈជាង២០០ គឺចំថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១១។ ក្នុងកិច្ចប្រជុំនេះដែរ កម្ពុជានឹងស្នើសុំធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រជុំ WHC នៅឆ្នាំ ២០១២ (ប្រជែងជាមួយថៃ រុស្ស៊ី និងបារែល)។

ដូច្នេះ សូមរង់ចាំតាមដានថាតើលទ្ធផលទៅជាយ៉ាងណា?

Pnh, 22/06/2011 By: Therith, MBA, DPA, PGDip(Ed), BIT, DUT

This slideshow requires JavaScript.

Advertisements