បញ្ហាកម្ពុជា-ថៃ

សាលដីកា 15-មិថុនា-1962

១. សវនការផ្ទាល់មាត់នៅក្នុងតុលាការយុត្តិធម៌អន្តរជាតិ បានបញ្ចប់នាល្ងាចថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១១ (ប្រភព៖ ICJ web on case of Cambodia-Thai)

ICJ: បានចេញសេចក្ដីប្រកាសព័ត៌មានលើសវនការផ្ទាល់មាត់ស្ដីពីការស្នើសុំចាត់វិធានបន្ទាន់របស់កម្ពុជា ទៅលើករណីនៃការឈ្លានពានរបស់ថៃមកលើបូរណភាពទឹកដីរបស់កម្ពុជា។

ICJ: Conclusion of the public hearings on Cambodia’s Request for

the indication of provisional measures.

អានលម្អិត/Read detail

សរុបសវនការផ្ទាល់មាត់៖ ICJ: Conclusion of the public hearings

ការកោះអញ្ជើញរបស់ICJ៖ The Court to hold public hearings

សំណើរបស់កម្ពុជាទៅICJ៖ Cambodia’s application requesting

This slideshow requires JavaScript.

. តុលារការយុត្តិធម៌អន្តរជាតិ (ICJ) កោះអញ្ជើញកម្ពុជា និងថៃឲ្យចូលរួមសវនការផ្ទាល់មាត់

ICJ បានកោះអញ្ជើញកម្ពុជា និងថៃដើម្បីចូលរួមក្នុងសវនការផ្ទាល់មាត់នៅថ្ងៃទី៣០ និង៣១ ខែឧសភា ឆ្នាំ២០១១ នេះ ស្ដីពីសំណើសុំការបកស្រាយសាលក្រមឆ្នាំ១៩៦២ លើបញ្ហាព្រះវិហារ របស់ភាគីកម្ពុជា។ កម្មវិធី មានដូចខាងក្រោម៖

ថ្ងៃទី៣០៖ ពី ១០-១២ ព្រឹក ភាគីកម្ពុជាឡើងនិយាយមុន ចំណែកភាគីថៃនិយាយនៅម៉ោង ៤-៦ល្ងាច។

 ថ្ងៃទី៣១៖ ពី ១១-១២ ព្រឹក ភាគីកម្ពុជាឡើងនិយាយមុន ចំណែកភាគីថៃនិយាយនៅម៉ោង ៥-៦ល្ងាច។

៣. ដំណោះស្រាយបញ្ហាកម្ពុជា-ថៃ ឈានដល់យន្តការផ្លូវច្បាប់

កម្ពុជាបានបង្ហាញឆន្ទៈ និងប្រើគ្រប់មធ្យោបាយក្នុងការដោះស្រាយបញ្ហាកម្ពុជា-ថៃ និយាយរួមគឺបញ្ហានៃការឈ្លានពានរបស់ថៃមកលើបូរណៈភាពទឹកដីរបស់កម្ពុជា។ ប៉ុន្តែ ថៃគ្មានឆន្ទៈពិតប្រាកដក្នុងការដោះស្រាយបញ្ហានេះទេ គឺថៃតែងរកហេតុផលពន្យាពេល និងមិនចង់ដោះស្រាយ ដោយដាក់លក្ខខណ្ឌដែលមិនអាចទៅរួចដើម្បីបន្លំភ្នែកអន្តរជាតិ ថាខ្លួនមានចេតនាចង់ដោះស្រាយ តែកម្ពុជាគ្មានឆន្ទៈទៅវិញ នោះគឺការទាមទារឲ្យកម្ពុជា ដកទ័ពនិងប្រជាពលរដ្ឋពីទឹកដីរបស់ខ្លួន (នៅតំបន់៤.៦ដែលសៀមថាខ្លួនឯង)។

យន្តការដែលកម្ពុជាបានប្រើគឺ៖

១. ការទូត៖ ការចរចារទ្វេភាគីចាប់ពីកម្រិតសមរភូមិមុខ រហូតដល់រដ្ឋមន្ត្រីការពារជាតិ រដ្ឋមន្ត្រីការបរទេស និងប្រមុខរដ្ឋាភិបាល ចាប់តាំងពីឆ្នាំ ២០០៨ មកម្លេះ ប៉ុន្តែ គ្មានលទ្ធផលអ្វីសោះ គឺដោយសារភាពគ្មានឆន្ទៈ របស់ថៃ ក្នុងបំណង់ឈ្លានពានកម្ពុជា និងរេរាំងដល់ផែនការអភិវឌ្ឍន៍តំបន់ប្រាសាទព្រះវិហារ ក៏ដូចជា ការបង្វែរបញ្ហាជម្លោះផ្ទៃក្នុងមកតំបន់ព្រំដែនកម្ពុជា (សូមអានចំណុចការវិភាគនៃមូលហេតុដែលបាន Upload  ហើយ)។ ក្រោយមក (ខែកុម្ភៈឆ្នាំ២០១១) កម្ពុជាបានប្រើយន្តការការទូតអន្តរជាតិក្នុងកម្រិតតំបន់ និងពិភពលោក នោះគឺការប្ដឹងទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ហើយ UNSC បានចេញសេចក្តីថ្លែងការណ៍ជាបន្ទាន់មួយតម្រូវឲ្យមានបទឈប់បាញ់ជាអចិន្ត្រៃយ៍ និងប្រគល់ភារកិច្ច ឲ្យប្រទេសឥណ្ឌូនេស៊ីជាប្រធានអាស៊ាន ជាអ្នកសម្របសម្រួល។ ការចរចារពហុភាគីដែលមានឥណ្ឌូនេស៊ី ចូលរួម បានប្រព្រឹត្តទៅជាច្រើនលើកស្ដីពីការដាក់អ្នកសង្កេតការណ៍ឥណ្ឌូនេស៊ីដើម្បីធានាពីការឈប់បាញ់ ជាអចិន្ត្រៃយ៍។ លទ្ធផលថៃនៅតែមានពុតត្បុត ឬហេតុផលអាក្រក់មិនព្រមគោរពតាមស្មារតីនៃកិច្ចចរចារ ក្នុងក្របខ័ណ្ឌអន្តរជាតិពហុភាគីដែលមានឥណ្ឌូនេស៊ីចូលរួមនេះទេ កុំថាឡើយការចរចារទ្វេភាគីកម្ពុជាថៃ។ ដូចនេះ យន្តការដោះស្រាយតាមការទូត នៅតែពុំទាន់មានលទ្ធផលល្អ ។

២. ផ្លូវច្បាប់៖ សំដៅលើការប្រើតុលាការដើម្បីដោះស្រាយ។ កម្ពុជា បានស្នើទៅតុលារយុត្តិធម៌អន្តរជាតិ នៅទីក្រុងឡាអេ (ICJ) ដើម្បី ១. ចាត់វិធានការជាបន្ទាន់ទៅលើការឈ្លានពានរបស់ថៃមកលើកម្ពុជា និង ២.បកស្រាយសាលក្រមថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ ដែល ICJ បានកាត់សេចក្ដីផ្ដល់យុត្តិធម៌ឲ្យកម្ពុជា (សូមបញ្ជាក់ថា ពេលនេះកម្ពុជាស្នើឲ្យICJ បកស្រាយសាលក្រម មិនមែនប្ដឹងទេ គឺមានន័យថាកម្ពុជា ស្ថិតនៅក្នុងភាពត្រឹមត្រូវ និងជ័យជំនះរបស់ខ្លួនតាំងពីឆ្នាំ១៩៦២មកម្លេះ តែពេលនេះគ្រាន់ស្នើឲ្យបក ស្រាយឲ្យបានច្បាស់ដើម្បីកុំឲ្យចោរសៀមនៅតែបំពានមិនព្រមគោរពសាលក្រម)។ ក្នុងយន្តការនេះ បើតាមប្រភពព័ត៌មានមិនផ្លូវការបានឲ្យដឹងថា កម្ពុជាបានត្រៀមអ្នកច្បាប់របស់ខ្លួនដើម្បីធ្វើការការងារនេះ ក្នុងនោះមាន ម្នាក់មកពីអាមេរិក ម្នាក់មកពីបារាំង ម្នាក់មកពីអង់គ្លេស និងម្នាក់ទៀតមកពីអូស្ត្រាលី។

គួរបញ្ជាក់ផងដែរថា៖ UNSC, ICJ, UNESCO និងស្ថាប័នជាច្រើនទៀតសុទ្ធតែស្ថិតក្រោមឆ័ត្រអង្គការ សហប្រជាជាតិទាំងអស់ UN។ 

៣. យោធា៖ សំដៅដល់ការធ្វើសង្គ្រាមប្រើអាវុធដែលសម័យនេះហើយគេលែងប្រើទៅហើយ តែថៃជាប្រទេសស៊ីវីល័យមួយ និងជាសមាជិក UN ស្ថិតក្រោមឆ័ត្រ UN តែមួយ បែរជាប្រើអំណាចយោធា បង្កើតសង្រ្គាមឈ្លានពានកម្ពុជាទៅវិញ។ ចំណែក កម្ពុជាបង្ខំចិត្តផ្ទុះអាវុធ គឺដើម្បីការពារបូរណៈភាព ទឹកដីរបស់ខ្លួន និងស្វ័យការពារតែប៉ុណ្ណោះ។

Pnh, May/2011, By: C.T.Therith, MBA, Dip(PA), Dip(Edu), BIT, DUT

៤. ការវិភាគជម្លោះ កម្ពុជា និងថៃ

ជម្លោះនេះ បើគិតមួយភ្លែត វាជាជម្លោះតែក្នុងតំបន់ព្រំដែនកម្ពុជា-ថៃ តែប៉ុណ្ណោះ ប៉ុន្តែបើគេពិចារណាឲ្យស៊ីជម្រៅបន្តិច ជម្លោះនេះអាច ស្ថិតនៅក្នុងកម្រិតធំជាងនេះ និយាយរួម វាជាបញ្ហា តបន់ និងពិភពលោកផងដែរ។ ការវិភាគតាមកម្រិត មានដូចខាងក្រោម៖

ក. កម្រិត១៖ក្របខ័ណ្ឌភាគីជម្លោះ

    ថៃ៖ បង្កជម្លោះ និងធ្វើសង្គ្រាម ដើម្បី៖ 

១. ឈ្លានពានបូរណភាពទឹកដីរបស់កម្ពុជា   

២. បំផ្លាញសាសនា (វត្តកែវសិក្ខាគីរីស្វារៈ) វប្បធម៌  និងបេតិកភណ្ឌពិភពលោក (ប្រាសាទព្រះវិហារ )និងជាពិសេស ដើម្បីរេរាំងផែនការអភិវឌ្ឍន៍របស់អង្គការយូណេស្កូមកលើតំបន់ប្រាសាទព្រះវិហារ។

៣. រក្សាអំណាច និងបង្កើនប្រជាប្រិយភាពរបស់ខ្លួន (ក្រុមអាវលឿង-អាប់ភីស៊ីត) ដោយការបង្វែរបញ្ហា តាមរយៈការធ្វើសង្គ្រាមនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ ជាពិសេសតំបន់ប្រាសាទព្រះវិហារ។ ពីព្រោះ ថៃមានការបែកបាក់ផ្ទៃក្នុង (ក្រុមអាមាត្យ ក្រុមយោធា រដ្ឋាភិបាល និងចលនាអាវលឿង-អាវក្រហម)។

៤. អនុវត្តនយោបាយការបរទេស ឈ្លានពានប្រទេសជិតខាង ដើម្បីពង្រីកអំណាចរបស់ខ្លួន។

៥. មិនគោរពសន្ធិសញ្ញា និងច្បាប់អន្តរជាតិ (គូរផែនទីឯកត្តោភាគី-ផែនទីចោរ ដើម្បីបង្កើតតំបន់ ៤.៦ មិនគោរពសាលក្រមតុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ មិនគោរពអនុសារណៈនៃការយោគយល់គ្នាឆ្នាំ២០០០ និងបទដ្ឋានគតិយុត្តិអន្តរជាតិដទៃទៀត)។

៦. ជាតិនិយមជ្រុល វង្វេងប្រវត្តិសាស្ត្រ និងស្រឡាញ់សង្គ្រាម។ (សម្ដីសជាតិ មារយាទសពូជ)។ វិភាគលម្អិតពេលក្រោយ!

 កម្ពុជា៖ បង្ខំចិត្តផ្ទះអាវុធ ដើម្បី៖

១. ស្វ័យការពារ និងការពារបូរណភាពទឹកដីរបស់ខ្លួន ទប់ស្កាត់ និងប្រឆាំងការឈ្លានពានរបស់ថៃ

២. ការពារសាសនា  វប្បធម៌  និងបេតិកភណ្ឌពិភពលោក និងជាពិសេស គឺដើម្បីអភិវឌ្ឍតំបន់ព្រំដែន

៣. ឯកភាពជាតិ និងប្រជាធិបតេយ្យ

៤. អនុវត្តនយោបាយការបរទេសសន្តិសហវិជ្ជមាន

៥. គោរពសន្ធិសញ្ញា និងច្បាប់អន្តរជាតិ

៦. ឥរិយាបទស្រឡាញ់សន្តិភាព (សម្ដីសជាតិ មារយាទសពូជ)។ វិភាគលម្អិតពេលក្រោយ!

ខ. កម្រិត២៖ ក្របខ័ណ្ឌតំបន់

ថៃអនុវត្តនយោបាយការបរទេសអបលក្ខណ៍  បង្កវិវាទ និងអសន្តិសុខនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ បង្កអសន្តិសុខក្នុងតំបន់។ ចំណែកឯ កម្ពុជារក្សា និងការពារសន្តិសុខតាមតំបន់ព្រំដែន និងក្នុងតំបន់ ទប់ស្កាត់ការរីករាលដាលនៃសង្ក្រាម និងការគំរាមគំហែងសន្តិសុខក្នុងតំបន់អាស៊ាន។ នយោបាយ ក្នុងតំបន់របស់ថៃ គឺដើម្បី៖

១. ពង្រីកទឹកដី ឈ្លានពានប្រទេសជិតខាង (មីយ៉ាន់ម៉ា ម៉ាឡេស៊ី ឡាវ និងកម្ពុជា)

២. ពង្រីកអំណាចរបស់ខ្លួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ (អាស៊ាន) និយាយរួម ថៃចង់ក្លាយជាបងធំ ឬមហាអំណាចក្នុងតំបន់អាស៊ាន ដូចសហរដ្ឋអាមេរិចជាបងធំ ឬមហាអំណាចពិភពលោកដែរ។

៣. ពង្រឹង និងពង្រីកឥទ្ធិពលនយោបាយ សេដ្ឋកិច្ច និងវប្បធម៌ ជាពិសេសវិស័យយោធាទៅក្នុងតំបន់ អាស៊ាន។

គ. កម្រិត៣៖ ក្របខ័ណ្ឌពិភពលោក

១. ការប្រកួតប្រជែង និងការលក់សព្វាវុធរបស់បណ្ដាប្រទេសមហាអំណាច ប្រទេសផលិតអាវុធ ដូចជា អាមេរិច ចិន រុស្ស៊ី ជាដើម។

២. ការដណ្ដើមឥទ្ធិពលក្នុងតំបន់៖ សមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) មានសមាជិកចំនួន១០ប្រទេស (ប្រទេសទីម័រខាងកើត អាចក្លាយជាសមាជិកទី១១របស់អាស៊ានក្នុងឆ្នាំ២០១១ ឬ២០១២) ក្នុងនោះ មានប្រទេសជាសមាជិកមួយចំនួនស្ថិតក្រោមឥទ្ទិពល ឬក៏ដើរតាមនិន្នាការសង្គមនិយមនៃប្រទេសចិន (លទ្ធិម៉ៅ) ដូចជា កម្ពុជា និងនិន្នាការនៃប្រទេសរុស្ស៊ី  (លទ្ធិលេនីន) មាន វៀតណាម ឡាវ ជាដើម។ ប្រទេសសង្គមនិយមទាំងពីរនេះ (ចិន និងរុស្ស៊ី) គឺជាមហាអំណាចសេដ្ឋកិច្ចក្នុងពិភពលោក ហើយក៏ជា សមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (អាមេរិច អង់គ្លេស បារាំង ចិន និងរុស្ស៊ី)។ មានន័យថា ប្រទេសមហាអំណាចទាំងពីរនេះ គឺជាគូប្រជែងយ៉ាងធំជាមួយសហរដ្ឋអាមេរិច ដែលចិន និង រុស្ស៊ីនេះ កំពុងតែមានឥទ្ធិពលយ៉ាងខ្លាំងនៅក្នុងតំបន់អាស៊ី ជាពិសេសអាស៊ានតែម្ដង។ ដូចនេះ អាមេរិច ត្រូវតែរិះរកមធ្យោបាយដើម្បីចូលទៅក្នុង ឬបង្កើតឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់អាស៊ាន ដោយប្រើកូនអុក របស់ខ្លួនគឺប្រទេសថៃ ដែលជាសមាជិកមួយរបស់អាស៊ាន ឲ្យពង្រីកអំណាចនៅក្នុងអាស៊ាន។ ទង្វើបែបនេះ គឺជាការទប់ស្កាត់ការរីករាលដាលនៃលទ្ធិ ឬឥទ្ធិពលរបស់ចិន និងរុស្ស៊ី មកលើបណ្ដាប្រទេសនៅអាស៊ាន ជាពិសេសគឺ កម្ពុជា មីយ៉ានម៉ា ឡាវ និងវៀតណាម។

៣. កត្តាភូមិសាស្ត្រ៖ អាមេរិច ស្ថិតនៅឆ្ងាយពីតំបន់អាស៊ាន ចំណែកឯ ចិន និងរុស្ស៊ី ស្ថិតនៅជិតអាស៊ាន ដែលផ្ដល់លទ្ធភាពដល់ចិន និងរុស្ស៊ី ងាយស្រួលក្នុងការពង្រីកអំណាចរបស់ខ្លួនក្នុងតំបន់អាស៊ី។ ដូចនេះ អាមេរិចត្រូវតែពង្រឹងអំណាចរបស់ខ្លួននៅតំបន់អាស៊ី និងអាស៊ាន ដោយយកប្រទេសថៃជាមូលដ្ឋាន ឬជា កូនអុកនៃការពង្រីកអំណាច។

៤. អាស៊ានឆ្ពោះទៅកាន់សហគមន៍អាស៊ានមួយ ក្នុងឆ្នាំ២០១៥ ដើម្បីពង្រីកទំនាក់ទំនងសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ឲ្យកាន់តែល្អប្រសើរ ដូចសហគមន៍អឺរ៉ុបដែរ។ នេះជាចលនាមួយ ប្រសើរបំផុតសម្រាប់ប្រទេស នៅក្នុងតំបន់ ប៉ុន្តែវាជាការកាត់បន្ថយនូវអំណាចរបស់អាមេរិច ទាំងផ្នែកសេដ្ឋកិច្ច និងនយោបាយ ។ល។ ដូចនេះ វាអាចជាបច្ច័យមួយដែលធ្វើឲ្យអាមេរិចចាត់វិធានការបង្កចលាចលក្នុងតំបន់អាស៊ាន ដើម្បីកុំឲ្យ សម្រេចបាននូវគោលដៅនៃការបង្កើតសហគមន៍អាស៊ាន។

វិភាគដោយ៖ ជួប ឋិតឋេរប្ញទ្ធិ

៥. វេទិកាសាធារណៈត្រីភាគីកម្ពុជា ថៃ និងអង្គការយូណេស្កូ

កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១១ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី សុខ អាន បានធ្វើដំណើរទៅចូលរួមក្នុងវេទិកាសាធារណៈត្រីភាគីកម្ពុជា ថៃ និងអង្គការយូណេស្កូ នៅប្រទេសបារាំងស្ដីពីផែនការអភិវឌ្ឍន៍ និងអភិរក្សនៅតំបន់ប្រាសាទព្រះវិហារ។

សូមរង់ចាំលទ្ធផល!

៦. កិច្ចចរចាស្ដីពីការដាក់អ្នកសង្កេតការណ៍ឥណ្ឌូនេស៊ី

កាលពីថ្ងៃអាទិត្យ ទី០៨ ខែឧសភា ឆ្នាំ២០១១ មានការបើកកិច្ចចរចាពហុភាគីស្ដីពីការដាក់អ្នកសង្កេតការណ៍ឥណ្ឌូនេស៊ី ដែលមានភាគីកម្ពុជា ភាគីថៃ និងឥណ្ឌូនេស៊ីជាអ្នកសម្របសម្រួល។ ភាគីកម្ពុជាមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងមន្ត្រីបច្ចេកទេសមួយរួប។ ភាគីថៃមាន ឯកឧត្ដម អាប់ភីស៊ី វេចាជីវ៉ា នាយករដ្ឋមន្ត្រី ឯកឧត្ដម កាស៊ីត ភារម្យ រដ្ឋមន្ត្រីការបរទេស និងអ្នកបច្ចេកទេសមួយរូប។ ភាគីឥណ្ឌូនេស៊ីមាន ឯកឧត្ដមបណ្ឌិត ស៊ូស៊ីឡូបាំងបាំង នាយករដ្ឋមន្ត្រី ឯកឧត្ដម ម៉ាទី ណាតាល់លេហ្កាវ៉ា រដ្ឋមន្ត្រីការបរទេស និងអ្នកបច្ចេកទេសមួយរូប។

 ជំហរកម្ពុជា៖ ត្រូវមានការចុះហត្ថលេខាលើលក្ខខណ្ឌប្រតិបត្តិស្ដីពីការដាក់អ្នកសង្កេតការណ៍ឥណ្ឌូនេស៊ី និងការមកដល់របស់អ្នកសង្កេតការណ៍ទាំងនោះជាមុនសិន ទើបមានការប្រជុំគណៈកម្មការព្រំដែនទូទៅ GBC។

ជំហរថៃ៖ ត្រូវមានការប្រជុំគណៈកម្មការព្រំដែនទូទៅជាមុនសិន មុននឹងធ្វើការចុះហត្ថលេខាលើលក្ខខណ្ឌប្រតិបត្តិស្ដីពីការដាក់អ្នកសង្កេតការណ៍ឥណ្ឌូនេស៊ី។ ពិសេសទៅទៀត កម្ពុជាត្រូវដកទ័ព និងប្រជាពលរដ្ឋចេញពីទឹកដីកម្ពុជារបស់ខ្លួន (តំបន់ ៤.៦ ដែលសៀមអះអាងដោយខ្លួនឯង) ជាមុនសិនមុននឹងការមកដល់របស់អ្នកសង្កេតការណ៍ឥណ្ឌូនេស៊ី។

កម្ពុជា៖ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងនូវសេណារីរ៉ូមួយ គឺ ការចុះហត្ថលេខាលើលក្ខខណ្ឌប្រតិបត្តិស្ដីពីការដាក់អ្នកសង្កេតការណ៍ឥណ្ឌូនេស៊ី ត្រូវតែធ្វើ ហើយកម្ពុជា ផ្ដល់សម្បទានដោយព្រមធ្វើការប្រជុំគណៈកម្មការព្រំដែនទូទៅភ្លាមបន្ទាប់ពីការចុះ ហត្តលេខានេះ។ ចំណែកឯ ការមកដល់នៅនឹងកន្លែងរបស់អ្នកសង្កេតការណ៍ឥណ្ឌូនេស៊ី អាចពិនិត្យលក្ខខណ្ឌមួយចំនួនទៀត ប៉ុន្តែ ដាច់ខាតកម្ពុជាមិនដកទ័ព និងប្រជាពលរដ្ឋពីទឹកដី កម្ពុជារបស់ខ្លួននោះទេ នេះជាការទាមទារដែលមិនអាចទទួលយកបាន។

លទ្ធផល៖ ឥណ្ឌូនេស៊ី យល់ព្រមអនុញ្ញាតឲ្យរដ្ឋមន្ត្រីក្រសួងការបរទេសនៃប្រទេសទាំងបីបន្តការ ចរចាលើសេណារីរ៉ូនេះ នៅថ្ងៃច័ន្ទ ទី០៩ ខែឧសភា ឆ្នាំ២០១១ (នឹងប្រព្រឹត្តទៅនៅម៉ោង ៣រសៀល)។

នៅថ្ងៃសៅរ៍ ទី០៧ ខែឧសភា ឆ្នាំ២០០១ នេះ ក្នុងការចាប់ផ្ដើមកិច្ចប្រជុំកំពូលអាស៊ានលើកទី១៨ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍ភ្លាមៗ ទាត់ចោលការទាមទាររបស់សៀមឲ្យកម្ពុជាដកទ័ព និងប្រជាពលរដ្ឋខ្មែរដែលឈរជើង និងរស់នៅតាមតំបន់ប្រាសាទព្រះវិហារ និងតំបន់ព្រំដែន៖

សម្ដេចបានមានប្រសាសន៍ថា៖ ”វាមិនសមហេតុផល និងមិនអាចទៅរួមដែលចង់ឲ្យកម្ពុជាដកទ័ពចេញពីទីកដីរបស់ខ្លួន”

សម្ដេចបានជំរុញឲ្យមេដឹកនាំអាស៊ាន៖ ”ផ្ដល់ការគាំទ្រ និងចាត់វិធានការចាំបាច់លើកទី៤”

សម្ដេចបានព្រមានថា៖ ” កិត្តិនាមរបស់អាស៊ាននឹងប្រឈមមុខប្រសិនបើមិនខិតខំប្រឹងប្រែងបង្កើតភាគីទី៣ ដើម្បីធ្វើការសម្របសម្រួលទេនោះ”

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s